សៀវភៅ "ខ្មាស់ខ្លួនឯង"

ទំព័រ​ទី​ ២៧​ កថាខណ្ឌទី​ ៣​ និង​ ទំព័រទី២៨​ កថាខណ្ឌទី១​៖​

[…]
ក្ដីប្រាថ្នារបស់មនុស្សម្នាក់ៗមានសណ្ឋានខុសៗគ្នា។ ដំណើរ ឆ្ពោះទៅរកគោលដៅក៏ខុសគ្នាដែរ តែអ្វីដែលយើងអាច ធ្វើរួមគ្នាបាននោះគឺអំពើល្អ! រឿងរ៉ាវដែលកើតឡើងចំពោះខ្ញុំ ក្នុងរយ:ពេល៥អាទិត្យនេះ អាចថាជារឿង កំប៉ិកកំប៉ុកសម្រាប់ អ្នកដទៃ តែមានតម្លៃសម្រាប់ខ្ញុំ។ គេអាចថារឿងទាំងអស់ជា រឿងធម្មតា ប៉ុន្តែចិត្តយើងដែលជួបរឿងហ្នឹង មិនធម្មតានោះទេ ។ ចិត្តយើងត្រូវបានឈឺជាបណ្ដើរៗ ខ្សោយជាបណ្ដើរៗ។ បើយើងសន្សំ ភាពធម្មតាដែលយើងគិតនោះ គឺស្មើរនឹងសន្សំ ចិត្តឱ្យអន់ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃដែរ។

ខ្ញុំក៏មិនអាចផ្គុំភាពរឹងមាំខ្ញុំ ឱ្យខ្លាំងបានដែលបើគ្មាន ចំណុចចាប់ផ្តើមតូចតាច។ ខ្ញុំក៏មិនអាចមានក្ដីសង្ឃឹមឈោង ចាប់សុបិនបានដែរ បើខ្ញុំមិនជម្នះអារម្មណ៍ទន់ខ្សោយ ដែល មានរាល់ថ្ងៃបាន។ កុំប្រមាថចិត្តទន់ជ្រាយតិចតួច ដែលកើត ឡើងប្រចាំថ្ងៃរបស់យើង ព្រោះវាអាចទាញយើងឱ្យឃ្លាតឆ្ងាយ ពីសុបិន ដែលយើងចង់ទៅ។ យើងត្រូវពង្រឹងចិត្តយើងរាល់ថ្ងៃ ទោះវាជារឿងតូចតាចក៏ដោយ។ ដើម្បីទៅដល់គោលដៅ យើង ត្រូវហ៊ានគិត ហ៊ានធ្វើ ប្រកបដោយសុទិដ្ឋិនិយម និងអំពើល្អ រឿងល្អនឹងកើតឡើងក្នុងថ្ងៃណាមួយមិនខាន។ កុំអស់សង្ឃឹម៕

សៀវភៅនេះជាស្នាដៃដំបូងដែលខ្ញុំបានចេញផ្សាយជាសាធារណ:។ ខ្ញុំសង្ឃឹមថាការចាប់ផ្តេីមរបស់ខ្ញុំ​នឹងជម្រុញខ្ញុំឱ្យខិតខំប្រឹងប្រែងសរសេរសៀវភៅក្រោយៗទៀត​ តែក៏ត្រូវការ​ ការលេីកទឹកចិត្តពីមិត្តអ្នកអាន​ផងដែរ។

រឿងខ្លី​ #ដេីរតាមសុបិន​ #ស្នាដៃតំបូងរបស់ខ្ញុំ​ #ខ្ញុំគឺសុបិន
ប្រព័ន្ធតម្លៃ៖​ #រក្សាអំពេីល្អ​ និង​#គិតវិជ្ជមាន រឿងល្អនឹងកេីតឡេីង
ដកស្រង់ចេញ​ពីសៀវភៅ​ ​#ខ្មាស់ខ្លួនឯង
របស់សមូហកម្ម​ #មន្តទឹកខ្មៅ​ #ឆ្នាំទី៣
អាចរកជាវបាននៅ​Page Creator Book