🍃 The Pink Shoes 🌼

The Pink Shoes

Written by 🍃Shantiamyatang🌼

Walking towards a big hall which has a large door made of wood, I felt very excited to get inside. When I walked through the entrance, I felt nervous because there were many eyes from those scary men staring at me. I guessed they were security guards or might be bodyguards. I noticed that they were not allowed to wear shoes inside the hall, so I took off my pink shoes and placed them on the shoe shelf at the side by that door. When I had gotten inside the hall, I felt like I was a princess. I felt I was so lucky to be there where I could see and meet high profile individuals in that costume hall.

I looked around the hall and I wondered why I had to be here? These people were very VIP and seemed like they were delegates from different countries. A few minutes later, there was a voice calling my name “Hey, Amy! They are leaving now! Hurry up! Don’t be late!” “Oh, yes! I am going!” I said. Then I hurried to follow those high profile people. There were about ten of them wearing jackets and ties, and some were ladies with beautiful expensive dresses. I glanced at myself in my uniform in the mirror. “Ah! Based on my costume, I am sure that I am a secretary to the delegation! Ha ha! That’s cool!” I smiled and immediately walked out the room following those delegates through that same big door.The pink shoes

“Oh my god! Where is the other pair of my pink shoes? Oh god! The delegates are walking very far now and I still can’t find my right side shoe.” I was so panic and asked the security guard there. “I don’t know. If you can’t find, try checking at the main street. Someone may bring there!” A big man who had beard said.

I ran along the street with my one piece of shoes. There, I could see many shoes stores. Some shoes were new and some were second hand. At some stores, the seller hung shoes on the store’s roof, and some displayed them on the ground. I looked at each store carefully to see if my right-side pink shoe were there or not; at the same time, I was looking for those delegates walking further and further from the hall. I was like: “Oh my god! What should I do now?”

I suddenly turned my face to the left side where I saw the other side of my pink shoe. “Oh yeah! That’s the one! Yes! That’s one!” I ran quickly to that store and pointed my finger to that shoe and told the seller, “Aunty, please take this pink shoe in the plastic, down. It’s mine. I need to wear it now and hurry to go!” The seller looked at me with her wondering face while taking that shoe for me. “Miss, this shoe is not pink and it’s just similar to your shoe but it’s not the pair of yours,” the seller told me. I felt disappointed. She was right, but I still wanted to try it on my right foot. However, that shoe size was bigger than my foot, and it didn’t match with my left pair of my pink shoe. I was so upset.

” Miss, If you couldn’t find another side of your pink shoes, why don’t you buy the new pair of shoes that could fit your feet and keep going to follow those delegates? They are still not far, you still can quickly to catch them on time if you decide to take the new shoes.” The seller talked to me kindly.

I smile at her and say ” Thank you so much aunty! I think if another side of my shoe is not around here, so maybe it may still there at the same place that I first left it. Let me go back and look for it.” The seller seemed surprised with my words and quickly responded “Oh! no, so you won’t follow those high profile people? They won’t wait for you and they are walking further and further now if you stay still for the pink shoes.” 

” Aunty, I can’t follow them with barefoot nor new pair of shoes.” I friendly said.

“How could this old pink shoes mean to your life? “ I heard the voice from my back while I was walking back to the hall to find the losing side of shoe. The seller kept asking many questions and I kept walking away from her store and no longer heard her voice.

🍃”Sorry aunty, some questions need time to answers, some answers need time to understand.” 🌼I smile and speak to myself.

Few minutes later I arrived home and hurried to tell everything to my husband “Honey, I lost my pink shoes….” I about to continue he cut off my words “Honey, you told me 1 time already since this morning, and now this lunch time, what’s wrong with you?” “But I just lose it now and come back home to see you for lunch, how come I told you since morning?” I wondered.

“This early morning, when you woke up you told me then you quickly back to sleep and now you just got up for lunch with your messy hair and you are trying to tell me same thing, hmmm, listen honey, your pink shoes are still here at home and you didn’t go anywhere yet! you slept whole morning and you just got up for lunch now!” My hubby said.

” Oh my god! It’s just a dream!” I said.  I really see my pink shoes are still here! I am so happy. 🙂

🍃Everything Has A Price!🌼

Everything has a price!

Everything has a price!

23/04/2017 [21: 45mn]

~She is here in my room!

She knocked the door and she told me that ” I saw his face in the photos, I heard what children said, I saw how is he look like now!” and I asked her ” how do you feel when you see him?” she said ” I feel nothing, there is no more feeling to get!” then she started to repeat me her stories and about how he did bad to her and his bad tempered to her and children….

Then I asked ” If you feel nothing with him now why you keep reminding your past? stop telling me about him and forget him as the feeling you tell me, he has nothing for you to feel about and he is old now and you too, let Karma do.”

She stopped saying and she said ” Let Karma do! ” and she walked out of my room then I said ” Please don’t be upset, don’t be disappointed, and do not think much, forgive him, forget him and let karma do!”

The door locked and I suddenly feel depressed…

“Sorry Mom, I am not that strong one like what you saw and like what I told you but I just want you to be strong like what I tried.”

🍂There is nothing free for any tears, everything has a price! 🌸

A Happiness Time of Ah Nhanh

It's Me, I and Myself!

image This photo was taken on Sunday in 1991 at the Rithysen Refugee Camp, Site II, in the area of Mother and Child Care Hospital (MCH) (The father’s workplace).

Written by: Shanthiamyatang

“PuTa, why don’t you go to work today?” Ah Nhanh asked her Dad. “Today is Sunday, Son!” Dad replied with a big smily face. “Ah! So why don’t you bring me for a walk, Ta?” The child quickly asked daddy. The man with some white hair came closer to his child. Touching the kid head with love, he said, ” Why not? Lets go to take the bike!” Both of them walked to the bicycle that parked at the corner of their hut.

The father was excited to take his youngest child on a trip with his old bicycle. About to depart, the man forgot something. “Oh, I forget taking my cap! Wait for me here kid, I will…

View original post 476 more words

សំឡេង ​

watering

សំឡេងធម៌ម៉ែក្បែរដំនាំ  សំឡេងសូត្រផ្តាំអោយកូនសុខ   សំឡេងម៉ែសូត្រមានទំនុក  អោយកូនផុតទុក្ខគ្រោះចង្រៃ។

សំឡេងនោះបានបន្លឺរឡើងសារជាថ្មី ពេញ ត្រចៀកទាំងពីររបស់ខ្ញុំទាំងព្រឹក ខ្ញុំខំស្ទុះចង់ ដាច់ផ្ងារចេញពីបន្ទប់រត់សំដៅទៅកាន់បន្ទប់របស់ម៉ែ ដោយគិតថាគាត់ច្បាស់ជា ធ្វើអី ផ្តេសផ្តាស់ទៀតមិនខាន។ គ្រាន់តែបើកទ្វារបន្ទប់គាត់ភ្លាមទើបខ្ញុំនឹកឃើញថា គ្មានអ្នក ណានៅផ្ទះទេថ្ងៃនេះ បងទៅធ្វើការតាំងពីព្រឹក ម៉ែទៅផ្សារមិនទាន់មក គឺមានតែខ្ញុំ ដែល ដេកទ្រមក់អាងតែគ្រូអត់រៀន។ ចុះតើសំឡេងក្តុងៗ អ្វីដែលខ្ញុំបានលឺអម្បាញ់មិញនេះ?

ថ្ងៃបន្ទាប់ខ្ញុំកំពុងតែសំអាតបន្ទប់សំឡេងដដែលដែលខ្ញុំធ្លាប់លឺជារៀងរាល់ព្រឹកនិងយប់នោះលឺម្តងទៀត ខ្ញុំស្ងាត់មួយសន្ទុះដើម្បីផ្ទៀងស្តាប់អោយកាន់តែច្បាស់ រួចក៏សម្រេច ចិត្ត ចុះ ទៅផ្ទះបាយ ជាបន្ទាន់ព្រោះដឹងច្បាស់ថាម៉ែនៅទីនោះ។ ខ្ញុំឃើញម៉ែកំពុងតែដាំស្លរ ដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់! ខ្ញុំក៏ធ្វើជាដើរទៅយកទឹកផឹកធម្មតា ហើយលួច សំឡឹងមើល មុខរបស់គាត់រួចគិតក្នុងចិត្តថា “ម៉ែពិតជាមិនអីមែនឬ?”

ម៉ែ៖ ញុំាបាយទៅ ! ឆ្អិនអស់ហើយ!

ខ្ញុំ៖ ចាំបន្តិចទៀត ខ្ញុំរៀបចំបន្ទប់អោយហើយសិន! (ខ្ញុំក៏ឡើងទៅបន្ទប់ខ្ញុំវិញ ដោយមាន អារម្មណ៍ថា ខ្លួនឯងខុសប្រក្រតី។)

នៅថ្ងៃអាទិត្យមួយសប្តាហ៍ក្រោយមក មានបងប្អូន ក្មួយៗមកលេងផ្ទះ ពួកគេសប្បាយរីក រាយ ក្មួយៗរត់លេងសប្បាយ ខ្ញុំបានញុំាបាយថ្ងៃត្រង់ជាមួយគ្នា និង នៅ ជាមួយពួកគេមួយ សន្ទុះដែរ រួចក៏ចូលបន្ទប់បំរុងនឹងគេងថ្ងៃមួយស្របក់។ ខ្ញុំរៀបនឹង គេងលក់តែលឺសំឡេង យ៉ាងកងរំពងពេញផ្ទះ បេះដូងខ្ញុំចាប់ផ្តើមលោតខុសចង្វាក់ ដង្ហើម ខ្ញុំចាប់ផ្តើមថប់ ខ្ញុំឡើង ញ័រដៃញ័រជើង ព្រោះតែសំឡេង នោះខ្ញុំលឺសារជាថ្មី ហើយ ខ្លាំង ទៅៗ ខ្ញុំពិតជាខ្លាច និង ចាញ់សំឡេងនោះណាស់! ខ្ញុំស្ទុះទាំងភ័យទៅរកប្រភពសំឡេង! ចេញពីបន្ទប់ភា្លម គឺលឺ កាន់តែខ្លាំង លើកនេះខ្ញុំអត់ច្រឡំទេ គឺពិតជាមានសំឡេងមែន តែ នោះគ្រាន់តែជាសំឡេង ក្មួយស្រីរបស់ខ្ញុំអាយុ ៥ឆ្នាំយំប៉ុណ្ណោះ។ ខ្ញុំត្រលប់ចូលក្នុងបន្ទប់វិញ ហើយបន្ធូរអារម្មណ៍។ ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់បេះដូងខ្ញុំកុំអោយលោតញាប់បានទេ! ខ្ញុំក៍ មិនអាចប្រាប់ដង្ហើមខ្ញុំ អោយដកមួយៗវែងៗវិញបានដែរព្រោះពួកវានៅភ័យ គឺភ័យនូវ សំឡេងដែលពួកវា ធ្លាប់ លឺរាល់ព្រឹកនិងថ្ងៃកាលពី ១៥ឆ្នាំមុន។ គឺជាសំឡេងដែលលឺរហូត រាល់ថ្ងៃក្លាយជាទំលាប់ នឹងខ្លាចដោយស្វ័យប្រវត្តិរហូតដល់ពេលបច្ចុប្បន្ន ដេកយល់សប្តិក៏ លឺ គ្មានរឿងអីក៏លឺ គឺលឺតែម្នាក់ឯង ច្រឡំតែម្នាក់ឯង វង្វេងតែម្នាក់ឯង ដោយគិតថា បច្ចុប្បន្នកាលរបស់ខ្លួន គឺជាអតីតកាលតាំងពី ១៥ឆ្នាំមុន។

១៥ឆ្នាំមុន………

ព្រលឹមស្រាងៗឡើងខ្ញុំបានលឺសំឡេងដុងៗៗនៅខាងក្រោម ខ្ញុំឈ្ងោកមើលពីបង្អួចឡៅតឿ ខ្ញុំឃើញម៉ែកំពុងដេកលើឥដ្ឋគក់ទ្រូងខ្លួនឯងទាំងទឹកភ្នែករហាម។ខ្ញុំស្វាងងងុយដេកចែស ដាស់បងស្រីរបស់ខ្ញុំអោយចុះទៅមើលម៉ែទាំងអស់គ្នា។

បងស្រី៖ ម៉ែ! ម៉ែកើតអី?

ម៉ែ៖ អញចង់ស្លាប់! អោយអញស្លាប់ទៅ! វាធ្វើបាបចិត្តអញណាស់! (យំ)

បងស្រី៖ ម៉ែ! ឈប់ធ្វើអញ្ចឹងទៅ….. កុំធ្វើបាបខ្លួនឯងអីម៉ែ… តោះងើបឡើង…

ខ្ញុំនៅទីនោះដែរ តែខ្ញុំមិនដឹងថាអាចនិយាយអ្វីបាន ហើយក៏មិនចាំថាខ្លួនឯងនិយាយស្អីទៅ កាន់ម៉ែដែរ តែអ្វីដែលខ្ញុំចាំគឺឃើញគាត់យកដៃស្តាំរបស់គាត់គក់ទ្រូងខ្លួនឯងខ្លាំងៗ ទាំងទឹក ភ្នែកស្រក់ឥតឈប់។ ខ្ញុំមិនចេះលួងលោមឬនែបនិត្យស្និទ្ធស្នាល ដាក់ក្រុមគ្រួសារដូចបង ស្រីខ្ញុំឡើយ។ ក្រោយពីម៉ែគាត់មានអារម្មណ៍ធម្មតាវិញបងខ្ញុំក៏ទៅធ្វើការ ខ្ញុំក៏ទៅរៀន ទុក អោយម៉ែនៅផ្ទះតែម្នាក់ឯង។

ល្ងាចឡើងពេលខ្ញុំចេញពីរៀន ខ្ញុំសប្បាយចិត្តឃើញម៉ែមិនពិបាកចិត្តដូចព្រឹកមិញ ប៉ុន្តែ មួយ សន្ទុះក្រោយមក គាត់ចាប់ផ្តើមនិយាយរឿងចាស់ៗដែលធ្វើអោយគាត់ឈឺចាប់ជាថ្មី គាត់រំលឹកហើយរំលឹកទៀត រៀបរាប់មិនឈប់ពីបុរសម្នាក់នោះធ្វើបាបចិត្តគាត់។ គាត់ ចាប់ផ្តើមយំ ចាប់ផ្តើមបង្កើតអារម្មណ៍អោយខ្ញុំស្អប់បុរសម្នាក់នោះដែរ។ គាត់ចង់ អោយ ខ្ញុំឈឺចាប់ដូចគាត់ គាត់ចង់អោយដឹងថាគាត់មិនសប្បាយចិត្តដោយសាតែបុរសម្នាក់នោះ គាត់និយាយហើយនិយាយទៀតថា” បើទៅរកបុរសម្នាក់នោះដូចសំលាប់គាត់អញ្ចឹង” គឺខ្ញុំ ត្រូវតែស្អប់គេដូចគាត់ព្រោះគេជាមនុស្សអាក្រក់។ គាត់យំកាន់តែខ្លាំង តែខ្ញុំកាន់តែស្ងៀម ព្រោះខ្ញុំមិនចេះលួងទេ ហើយបងស្រីខ្ញុំមិនទាន់មកទៀត តើខ្ញុំអាចធ្វើអ្វីបាន?

ពីថ្ងៃទៅខែ ពីខែទៅឆ្នាំ សំឡេងម៉ែគក់ទ្រូងសឹងរាល់ថ្ងៃ សំឡេងយំពេញ ត្រចៀក ជាពិសេសពេលព្រឹកនិងយប់។ “ម៉ែ! ខ្ញុំពិបាកចិត្តណាស់ មិនចង់ឃើញម៉ែក្នុង សភាពបែប នេះទេ តែពេលនេះខ្ញុំកំពុងតែមានអារម្មណ៍ថាមិនចង់ដឹងលឺអ្វីទាំងអស់ មិនចង់ចូលផ្ទះ មិនចង់ស្តាប់គ្រប់យ៉ាង! ផ្ទះជាកន្លែងពោរពេញទៅដោយទុក្ខសោក។ ហេតុអ្វីទៅ? បុរស ម្នាក់នោះពិតជាគ្មានការទទួលខុសត្រូវមែន! ខ្ញុំដឹងតែនៅខាងម៉ែហើយ តែម៉ែឈប់ ធ្វើបាប ខ្លួនឯងទៅ! ខ្ញុំរៀនមិនចូលទេ!” ខ្ញុំតែងតែគិតក្នុងចិត្តបែបនេះពេលមកដល់ផ្ទះម្តងៗ។

ខ្ញុំមិនដែលហ៊ាននិយាយអ្វីផ្តេសផ្តាស់ទេហើយខ្ញុំក៏មិនចង់នៅជាមួយគាត់យូរដែរពេលមកដល់ផ្ទះម្តងៗ ខ្ញុំប្រហែលជាកូនអាក្រក់ហើយ ដែលធ្វើបែបនេះតែខ្ញុំពិតជាចង់ នៅម្នាក់ឯង ច្រើនជាង ប៉ុន្តែខ្ញុំមិនអាចទ្រាំនឹងលឺសំឡេងគក់ទ្រូងរបស់ម្តាយខ្ញុំទេ។ ខ្ញុំតែងតែរត់ ទៅរក គាត់ពេល លឺសំឡេងនោះម្តងៗ។ ខ្ញុំតែងតែពួននៅក្នុង បន្ទប់ គឺដើម្បីចាំស្តាប់ប្រសិនបើមានសំឡេងគក់ទ្រូងខ្ញុំនឹងទៅឃាត់គាត់។ សំឡេងនោះជួន កាលមួយថ្ងៃលឺ២ដង ជួនកាល ២ថ្ងៃលឺម្តង។ ជារៀងរាល់យប់ខ្ញុំ ដេកមិនដែលលក់ ស្រួល នោះទេ ព្រោះត្រចៀករបស់ខ្ញុំប្រុងស្តាប់សំឡេងម៉ែជានិច្ច។

១៥ឆ្នាំក្រោយ…..

ពិតជាសំឡេងម៉ែសើចសប្បាយជាមួយចៅៗ ពិតជាសំឡេងម៉ែសើច ពេលនិយាយជាមួយ កូន ម៉ែពិតជារវល់មើលចៅ ម៉ែពិតជារវល់ដាំដំណាំលើផ្ទះ ម៉ែពិតជារវល់ និងធ្វើបុណ្យ ម៉ែសប្បាយនិងឃើញដំណាំគាត់ដាំបានផល គឺពិតជាមិនមានសំឡេងម៉ែយំទៀតទេ គឺពិត ជាមិនមានសំឡេងគក់ទ្រូងទៀតទេ ប៉ុន្តែហេតុអ្វីខ្ញុំមិនរស់នៅក្នុងការពិតនេះ? ហេតុអ្វី សំឡេងនោះនៅតែលឺក្នុងត្រចៀកខ្ញុំ? ហេតុអ្វីខ្ញុំនៅតែវង្វេងម្នាក់ឯង? ខ្ញំសប្បាយចិត្តពេល លឺសំឡេងម៉ែគក់ទ្រូងតែបែជាឃើញគាត់កំពុងដាំស្លរ លឺសំឡេងម៉ែយំតែឃើញម៉ែកំពុង ដាំបន្លែនៅលើផ្ទះជាមួយចៅយ៉ាងសប្បាយ។ ម៉ែខ្ញុំលែងអីហើយតែ ខ្ញុំខ្លួនឯងនេះមាន រឿង អី?

ល្ងាចនេះចំឡែកណាស់ ម៉ែតេមកខ្ញុំទាំងភ័យខ្លាចអោយខ្ញុំប្រញាប់ទៅផ្ទះ។ គាត់មិនបាន ប្រាប់ខ្ញុំថាមានរឿងអីនោះទេ រហូតដល់ខ្ញុំទៅដល់ផ្ទះគាត់និយាយថា គាត់ខ្លាចបុរសម្នាក់ នោះ មកផ្ទះហើយធ្វើដូចលើកមុន។ ម៉ែបន្តថាម៉ែចង់ដូរលេខទូរសព្ទព្រោះខ្លាចបុរសនោះ តេមកហើយស្គាល់ផ្ទះមករករឿង។ ខ្ញុំលឺជារឿយៗគាត់រំលឹករឿងនេះ គ្រប់គ្នាក្នុងគ្រួសារ ពិតជាខ្លាច បុរសនោះពេកហើយ ជាពិសេសគឺម៉ែព្រោះម៉ែជាស្ត្រីរងគ្រោះ ជាងគេ។ ប្រហែលជាស្នាមចាស់គាត់ធ្វើអោយគាត់ចងចាំទង្វើររបស់បុរសនោះ។ ឬក៏ អាចជាជំងឺម្យ៉ាងដែលពិបាកព្យាបាលគឺជំងឺបាក់ទឹកចិត្ត បាក់ស្បាតរុំារៃ។ ខ្ញុំបានពន្យល់ ប្រាប់គាត់អោយយល់ថាបច្ចុប្បន្នមិនដូចពីមុនទេ បុរសនោះគ្នាសិទ្ធិធ្វើបាបម៉ែទៀតទេ ។ គាត់នៅតែរំលឹករឿងកាលពី ១៥ឆ្នាំមុនមកទៀត…

១៨ឆ្នាំមុន……

ខ្ញុំឆ្ងល់ណាស់ម៉េចបានជាម៉ែយកកំបិតដាក់ជិតខ្លួនរហូតចឹង តែខ្ញុំមិនដែលហ៊ានសួរទេ។ មានយប់មួយនោះពួកគាត់ឈ្លោះគ្នា បុរសនោះបានទូរទសន៍លឺៗអស់លេខ ទាំងកណ្តាល យប់ខ្មាស់អស់អ្នកជិតខាង។ ម៉ោង១២ យប់ហើយ គ្មានកម្មវិធីទូរទស្សន៍ណាចាក់ផ្សាយទេ សំឡេងលឺៗនេះគឺសំឡេងដាច់ប៉ុស្តិ៍ ថ្លង់ណាស់តែខ្ញុំបែជាសំងំញ័រខ្លួន ដូចកូនសត្វគៀន សរសរផ្ទះព្រោះតែឃើញពួកគាត់វៃគ្នា។ ការពិតបើកសំឡេងទូរទស្សន៍លឺដើម្បីកុំអោយ គេលឺសំឡេងវៃគ្នាតើ! ម៉ែដេញខ្ញុំកុំអោយទៅជិតគាត់ ហើយគាត់និយាយបទៅកាន់បងខ្ញុំថា ឆាប់យកកំបិតលាក់អោយអស់ទៅ!។ ប៉ុន្តែខ្ញុំឃើញកូនកំបិតមួយនៅក្រោមគ្រែ…. ខ្ញុំមិន អាចទៅ ជិតទេព្រោះខ្ញុំត្រូវបានចាប់ទះមួយទំហឹងហើយ….

ព្រឹកឡើងដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង ប៉ុន្តែមើលមុខម៉ែចុះជាំអស់ហើយ មិនមែន ជាលើកទីមួយទេ តាំងពីយូរមកហើយ មានទាំង ពកក ថ្លោះចង្អេះ ចុកទ្រូង… គឺដោយសារ តែបុរសនោះម្នាក់គត់។ កូនក៏ជាជនរងគ្រោះក្នុងហេតុការណ៍របស់ពួកគាត់ដែរ មិនអាច ជួយ អីបានក្រៅពីហៅគេជួយតែពេលខ្លះសូម្បីតែរកផ្លូវចេញមកក្រៅក៏គ្មាន។

១៥ឆ្នាំមុន……

គាត់បានចាក់សោរទ្វាផ្ទះ មិនអនុញ្ញាតិអោយពួកយើងទៅណានោះទេ ភ្នែកគាត់ឡើង ក្រហម សំឡក់ម៉ែ គាត់បានស្ទុះទៅរកម៉ែទាំងកំរោល តែត្រូវបងខ្ញុំសំពះអោបជើងអង្វរ ឯខ្ញុំវិញឈរធ្មឹង ស្រឡាំងកាំង ស្លុតនឹងពាក្យសំឡុតខ្លាំងៗរបស់គាត់! “ចង់ម៉េចឥឡូវ? ហាស់?” សំឡេងមកជាមួយកាយវិការកំរោលចូលរបស់គាត់ទៅកាន់ពួកខ្ញុំ! “នែ! មិចមិន ជួយឃាត់គាត់?” បងខ្ញុំនិយាយមកកាន់ខ្ញុំ ខ្ញុំភាំងទាំងទឹកភ្នែកស្រក់ម៉ាត់ៗ! ខ្ញុំបានសំឡឹងរក មើលសោរផ្ទះតែគាត់យកលាក់បាត់ហើយ! បងខ្ញុំនៅតែសំពះអោបជើងអង្វរគាត់ ”ខ្ញុំសូម អង្វរ បានហើយកុំធ្វើបាបម៉ែអី!” ភ្នែកគាត់ក្រហមខ្លាំងទៅៗ ដោយមិននិយាយអ្វីមួយម៉ាត់ ឯម៉ែតក់ស្លុតខ្លាំងរហូតលែងមាត់។ រំពេចនោះសំឡេងគោះទ្វារផ្ទះខ្លាំងពីខាងក្រៅ ខ្ញុំ ភ្ញាក់ព្រឺត ដូចចេញពីភពគ្មានវិញ្ញាណ ខ្ញុំនឹកក្នុងចិត្តថាព្រះ តាមថែរក្សាពួក យើង ហើយ មកចំពេលល្អណាស់! “ចាំមួយភ្លែតខ្ញុំទៅបើកទ្វារហើយ!” ខ្ញុំបានឪកាសយក សោរ ពីគាត់ព្រោះមានអ្នកគោះទ្វារផ្ទះ។ ខ្ញុំប្រញាប់ចាក់សោរផ្ទះហើយបើកទ្វារជាបន្ទាន់ ឃើញ មនុស្សម្នាក់ដែលខ្ញុំស្គាល់ថាជាមិត្តរួមការងារជាមួយបុរសខ្លាំងនោះ ឈរមុខទ្វារ ហើយ និយាយយ៉ាងរីករាយមកកាន់ខ្ញុំថា “ ឪហ្អែងរួចនៅហ្អា? ឡាននៅក្រោមចាំយូរហើយ!” ខ្ញុំមិនទាន់និយាយអីផងបុរសខ្លាំងនោះដើរចេញមកហើយនិយាយទៅកាន់គ្នាគាត់ថា”តោះរួចហើយយើងទៅ!” គាត់ក៏ចេញទៅជាមួយមិត្តរួមការងារគាត់នោះ។ ដោយសារផ្ទះខ្ញុំនៅ ជាន់ទីមួយ ខ្ញុំបានឈរនៅបង្កាន់ដៃមុខផ្ទះ មើលពួកគាត់ដើរចេញរហូតដល់ជាន់ក្រោម ហើយចូលឡានប្រភេទភីកអាប់មួយបាំងកន្លះដែលមានស្លាកលេខជាឡានអង្គការដែលពួកគាត់កំពុងធ្វើការ។

ខ្ញុំក៏ដើរចូលក្នុងផ្ទះវិញឃើញម៉ែនិងបងស្រីហាក់ដូចជានៅភ័យនៅឡើយ។ ហើយម៉ែនៅ តែយំ ហើយបន្តនិយាយរឿងរ៉ាវដែលបុរសម្នាក់នោះធ្វើបាបចិត្តគាត់ ហើយរំលឹកប្រយោគ ដដែលដែលខ្ញុំតែងតែលឺ “បើទៅរកគាត់ (បុរសនោះ) ដូចសំលាប់ម៉ែទាំងរស់អញ្ចឹង”

“តើជាក្មេងស្អីទៅធ្មឹងៗដូចខ្មោចងាប់! នែ! មិនលឺជួងចូលរៀនទេអី? អារម្មណ៏ទៅ ណា ហើយ?” សំឡេងមួយនិយាយមកកាន់ខ្ញុំ “ចុម!អ្នកគ្រូជីវះនេះសម្តី អាក្រក់មែស! តោះចូល ថ្នាក់!” មិត្តខ្ញុំនិយាយទាំងហួសចិត្ត។ ខ្ញុំមិនបានខ្វល់នឹងសំដីអ្នកគ្រូជីវះនោះទេ ហើយក៏មិន ចាប់អារម្មណ៏ថាមិត្តខ្ញុំនិយាយអីដែរ ព្រោះខ្ញុំកំពុងតែផ្ចង់ថាសំឡេងដែលខ្ញុំកំពុង តែលឺ នោះជាសំឡេងមានគេគោះទ្វារផ្ទះតែតាមពិតជាសំឡេងជួងបន្លឺឡើងក្នុងសាលាដល់ម៉ោងចូលរៀនតើ! មកពីរូបភាពកាលពីម្សិលមិញនៅពេញខួរក្បាលខ្ញុំ។

ពេលវេលាបានធ្វើអោយម៉ែរសាយពីអតីតកាលរបស់គាត់ ជំងឺផ្លូវចិត្តគាត់អាចថារលាយបាត់ទៅតាមឆ្នាំដែលកន្លងផុត ប៉ុន្តែ បច្ចុប្បន្នកាលនេះបែបជាធ្វើអោយខ្ញុំវិលវល់ម្នាក់ឯងជាមួយសំឡេងអតីតកាល។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសុខចិត្តទទួលយកសំឡេងនេះអោយតែវាមិនមែនជាសំឡេងពិតដែលខ្ញុំធ្លាប់លឺ។ ថ្ងៃនេះពេលនេះខ្ញុំអាចនឹងទទួលយកសភាពវិលវល់នេះបានតែមិនដឹងថាពេលក្រោយខ្ញុំអាចនឹងធ្ងន់ធ្ងរជាងនេះឬក៏អាចប្រសើរជាងនេះក៏ថាបាន។ ហេតុអ្វីបានជាមានលទ្ធផលខុសគ្នារវាងម៉ែនិងកូន? យ៉ាងហោចណាស់វាជារឿងល្អដែលម៉ែលទ្ធផលល្អជាងកូន។ ខ្ញុំសង្ឃឹមថានេះជាអត្ថបទមួយដែលអាចផ្តល់ប្រយោជន៍ដល់អ្នកអានដើម្បីពិចារណាសម្រាប់ជីវិតគ្រួសារ។ លទ្ធផលគឺបានមកពីទង្វើរ។

Written By Shantiamyatang